ការលំបាកក្នុងការចាប់ផ្ដើម ${PRODUCTNAME} (ឧ. ព្យួរកម្មវិធី) រួមទាំងបញ្ហាដែលមានការបង្ហាញអេក្រង់ត្រូវបានបង្កដោយកម្មវិធីបញ្ជាកាតក្រាហ្វិក ។ បើបញ្ហាទាំងនេះកើតឡើង សូមធ្វើបច្ចុប្បន្នភាពកម្មវិធីបញ្ជាកាតក្រាហ្វិករបស់អ្នក ឬព្យាយាមប្រើកម្មវិធីបញ្ជាក្រាហ្វិកដែលមានមកមួយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ការលំបាកក្នុងការបង្ហាញវត្ថុត្រីមាត្រ អាចត្រូវបានដោះស្រាយ ដោយធ្វើឲ្យជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - ${PRODUCTNAME} - ទិដ្ឋភាព - ទិដ្ឋភាពត្រីមាត្រ' ។
មានតែគ្រាប់ចុចផ្លូវកាត់ (ការបន្សំគ្រាប់ចុច) ដែលមិនត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការ អាចត្រូវបានប្រើក្នុង ${PRODUCTNAME} ។ បើការបន្សំគ្រាប់ចុចក្នុង ${PRODUCTNAME} មិនធ្វើការដូចដែលបានពណ៌នាក្នុងជំនួយ ${PRODUCTNAME} ពិនិត្យបើផ្លូវកាត់នោះត្រូវបានប្រើរួចរាល់ដោយប្រព័ន្ធប្រតិបត្តិការ ។ ដើម្បីកែតម្រូវការប៉ះទង្គិចនោះ អ្នកអាចផ្លាស់ប្ដូរគ្រាប់ចុចដែលផ្ដល់តម្លៃដោយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ដូចគ្នានេះដែរ អ្នកអាចផ្លាស់ប្ដូរការផ្ដល់តម្លៃគ្រាប់ចុចណាមួយក្នុង ${PRODUCTNAME} ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ យោងទៅជំនួយ ${PRODUCTNAME} ឬឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ការចាក់សោឯកសារ ត្រូវបានបើកដោយលំនាំដើមនៅក្នុង ${PRODUCTNAME} ។ នៅលើបណ្ដាញដែលប្រើពិធីការប្រព័ន្ធឯកសារបណ្ដាញ (NFS) ដេមិនចាក់សោសម្រាប់ម៉ាស៊ីនភ្ញៀវ NFS ត្រូវតែសកម្ម ។ ដើម្បីបិទការចាក់សោឯកសារ កែសម្រួលស្គ្រីប soffice ហើយផ្លាស់ប្ដូរបន្ទាត់ "export SAL_ENABLE_FILE_LOCKING" ទៅជា "# export SAL_ENABLE_FILE_LOCKING" ។ ប្រសិនបើអ្នកបិទការចាក់សោឯកសារ សិទ្ធិសរសេរឯកសារមិនត្រូវបានដាក់កម្រិត ដល់អ្នកប្រើដែលបើកឯកសារមុនទេ ។
ការព្រមាន ៖ ឯកសារចាក់សោឯកសារដែលធ្វើឲ្យសកម្មអាចបង្កបញ្ហាជាមួយ Solaris ២.៥.១ និង ២.៧ ដែលប្រើក្នុងទំនាក់ទំនងជាមួយ Linux NFS ២.០ ។ បើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាមែត្រទាំងនេះ យើងផ្ដល់អនុសាសន៍ជាចម្បងថា អ្នកគួរចៀសវៀងប្រើលក្ខណៈពិសេសដែលចាក់សោឯកសារ ។ មិនដូច្នេះទេ ${PRODUCTNAME} នឹងឈប់ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានម៉ោន NFS ពីកុំព្យូទ័រលីនុច ។
សហគមន៍ ${PRODUCTNAME} នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការចូលរួមយ៉ាងសកម្មរបស់អ្នកក្នុងការអភិវឌ្ឍន៍នៃគម្រោងកូដបើកចំហដ៏សំខាន់នេះ ។
អ្នកអាចធ្វើការចែកចាយជាច្រើនក្នុងគម្រោងបើកទូលាយកូដដ៍សំខាន់នេះ ទោះបីជាបទពិសោធន៍រចនាផ្នែកទន់ ឬកូដរបស់អ្នក នៅមានកម្រិតក៏ដោយ ។ មែនហើយ អ្នកពិតជាអាច !
យើងសង្ឃឹមថាអ្នករីករាយជាមួយ ${PRODUCTNAME} ${PRODUCTVERSION} ថ្មី និងចូលរួមជាមួយពួកយើងលើបណ្ដាញ ។
Portions Copyright 1998, 1999 James Clark. Portions Copyright 1996, 1998 Netscape Communications Corporation.