រក្សាសិទ្ធិឆ្នាំ ២០០៩ ដោយ Novell, Inc.
សិទ្ធិត្រូវបានផ្ដល់ដើម្បីចម្លង ចែកចាយ និង/ឬកែប្រែឯកសារនេះនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណឯកសារឥតគិតថ្លៃរបស់ GNU កំណែ ១.២ ឬកំណែក្រោយណាមួយដែលបានចេញផ្សាយដោយមូលនិធិកម្មវិធីឥតគិតថ្លៃ ដោយគ្មានផ្នែកមិនប្រែប្រួល គ្មានអត្ថបទគម្របមុខ និងគ្មានអត្ថបទគម្របពណ៌ខ្មៅ ។ ច្បាប់ចម្លងរបស់អាជ្ញាបណ្ណត្រូវបានរួមបញ្ចូលជាឯកសារ fdl.txt ។
នេះគ្រាន់តែជាកំណែដំបូងរបស់ឯកសារចេញផ្សាយសម្រាប់ អូផឹនស៊ូស៊ី ១១.២ បេតា ។
ឯកសារចេញផ្សាយនៅក្រោមការអភិវឌ្ឍថេរ ។ ទាញយកកំណែថ្មីបំផុតជាផ្នែកមួយនៃការសាកល្បងអ៊ីនធឺណិត ឬយោងលើhttp://www.suse.com/relnotes/i386/openSUSE/11.2/RELEASE-NOTES.en.html ។
ឯកសារចេញផ្សាយនេះផ្ទុកនូវផ្នែកផ្សេងៗដូចខាងក្រោម ៖
ដំឡើង ៖ អានវា ប្រសិនបើអ្នកចង់ដំឡើងប្រព័ន្ធពីដំបូង ។
ទូទៅ ៖ ព័ត៌មានដែលអ្នករាល់គ្នាគួរតែអាន ។
ធ្វើឲ្យទាន់សម័យ ៖ ចេញផ្សាយទាក់ទងនឹងដំណើរការ ប្រសិនបើអ្នករត់ភាពទាន់សម័យពីការចេញផ្សាយមុនទៅនឹងកំណែអូផឹនស៊ូស៊ីនេះ ។
បច្ចេកទេស ៖ ផ្នែកនេះផ្ទុករាល់ការផ្លាស់ប្ដូរ និងភាពប្រសើរឡើងដែលទាក់ទងនឹងបញ្ហាបច្ចេកទេស សម្រាប់អ្នកប្រើដែលមានបទពិសោធន៍ ។
នៅពេលកំណត់ទីតាំងកម្មវិធីចាប់ផ្ដើមនៅក្នុងសំណើរដំឡើង កំណត់ជម្រើសកម្មវិធីចាប់ផ្ដើមផង ។ នៅក្នុងជម្រើសលៃតម្រូវភាពទាន់សម័យរបស់ផ្ទៃប្រព័ន្ធនៃថាសរឹងរបស់អ្នក ដែលអាចមានឥទ្ធិពលលើលទ្ធភាពរបស់អូផឹនស៊ូស៊ី និងប្រព័ន្ធដែលបានដំឡើងផ្សេងៗទៀតដើម្បីចាប់ផ្ដើម ។
ប្រសិនបើរបាយការណ៍កំណត់រចនាសម្ព័ន្ធកម្មវិធីចាប់ផ្ដើមដែលបានស្នើព្រមាន ពិនិត្យការកំណត់រចនាសម្ព័ន្ធកម្មវិធីចាប់ផ្ដើមដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខូចក្នុងការចាប់ផ្ដើមប្រព័ន្ធដែលបានដំឡើង ដើម្បីប្រាកដថាអូផឹនស៊ូស៊ីនឹងចាប់ផ្ដើមឡើង ។
ការចាប់ផ្ដើមរហ័សនៃការដំឡើងថ្មីនាំអ្នកម្ដងមួយជំហានៗតាមរយៈដំណើរការដំឡើង ។
នៅក្នុងសៀវភៅដៃចាប់ផ្ដើម រកព័ត៌មានអំពីការដំឡើង និងការកំណត់រចនាសម្ព័ន្ធមូលដ្ឋាន ។
មគ្គុទ្ទេសក៍សេចក្ដីយោងគ្របដណ្តប់លើការអភិវឌ្ឍន៍ ការគ្រប់គ្រង និងការកំណត់រចនាសម្ព័ន្ធជាលម្អិត ហើយពន្យល់អំពីរបៀបរៀបចំសេវាបណ្ដាញផ្សេងៗ ។
មគ្គុទ្ទេសក៍ចាប់ផ្ដើមរហ័សរបស់ KDE និង GNOME ផ្ដល់ឲ្យអ្នកនូវការណែនាំខ្លីៗទៅផ្ទៃតុ និងកម្មវិធីសំខាន់ៗដែលកំពុងរត់លើវា ។
មគ្គុទ្ទេសក៍អ្នកប្រើ KDE និង GNOME ដែលអ្នកលេង ដោយប្រើ និងកំណត់រចនាសម្ព័ន្ធផ្ទៃតុ និងជួយអ្នកឲ្យអនុវត្តភារកិច្ចសំខាន់ៗ ។
មគ្គុទ្ទេសក៍កម្មវិធីណែនាំអ្នកនូវកម្មវិធីផ្ទៃតុសំខាន់ៗដូចជា កម្មវិធីរុករកបណ្ដាញ អ៊ីមែល ការិយាល័យ និងកម្មវិធីសហការណ៍ ព្រមទាំងកម្មវិធីក្រាហ្វិក និងពហុមេឌៀ ។
មគ្គុទ្ទេសក៍សុវត្ថិភាពណែនាំគោលគំនិតមូលដ្ឋាននៃសុវត្ថិភាពប្រព័ន្ធ ដោយមានឥទ្ធិពលលើបណ្ដាញទាំងមូលដ្ឋាន និងបណ្ដាញទិដ្ឋភាពសុវត្ថិភាព ។
បន្ថែមទៅនឹងទ្រង់ទ្រាយលទ្ធផលបុរាណរបស់ PDF និង HTML ប្រព័ន្ធឯកសាររបស់អូផឹនស៊ូស៊ីឥឡូវអាចប្រើបានជា e-books នៅក្នុងទ្រង់ទ្រាយជា EPUB ។ EPUB (electronic publication) គឺជាស្តង់ដារ e-book បើកចំហ និងប្រើដោយសេរី ។ ចំពោះព័ត៌មានបន្ថែមអំពី EPUB សូមមើល http://en.wikipedia.org/wiki/EPUB ។
ទាញយកឯកសារ EPUB ពី http://en.opensuse.org/Documentation ។
កាលពីមុន YaST បានផ្ដល់នូវចំណុចប្រទាក់កំណត់រចនាសម្ព័ន្ធសម្រាប់ផ្ទៃតុក្រាហ្វិក (X.org) ដូចជាក្ដារចុច កណ្ដុរ ក្រាហ្វិក បន្ទះក្រាហ្វិក និងម៉ូនីទ័រ ។ កំឡុងពេលដំឡើងឯកសារ xorg.conf ដែលសមស្របត្រូវបានបង្កើត ។
ករណីភាគច្រើន វាមិនត្រូវការទៀតទេ ពីព្រោះ Xserver ឥឡូវអាចកំណត់រចនាសម្ព័ន្ធប្រព័ន្ធដោយស្វ័យប្រវត្តិ ។ ប្រសិនបើវាបរាជ័យសម្រាប់ប្រព័ន្ធរបស់អ្នក ព្យាយាមអនុវត្តតាមជំហានដូចខាងក្រោម ៖
ពិនិត្យមើលថាតើមានឯកសារ /etc/X11/xorg.conf ដែរឬទេ ។ ប្រសិនបើមាន ផ្លាស់ទីវាចេញ ហើយចាប់ផ្ដើមផ្ទៃតុរបស់អ្នកម្ដងទៀត ។
ប្រសិនបើវានៅតែមិនដំណើរការ រត់ sax2 ពីបន្ទាត់ពាក្យបញ្ជា ហើយប្រតិបត្តិនីតិវិធីកំណត់រចនាសម្ព័ន្ធ ។
ដើម្បីលៃតម្រូវសមាសធាតុផ្នែករឹងទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ចាប់ផ្ដើមមជ្ឈមណ្ឌលបញ្ជាផ្ទៃតុរបស់ GNOME ឬកំណត់រចនាសម្ព័ន្ធផ្ទៃតុក្នុង KDE ហើយកំណត់រចនាសម្ព័ន្ធឧបករណ៍របស់អ្នកដូចជា កណ្ដុរ ឬក្ដារចុច ។ ប្រអប់កំណត់រចនាសម្ព័ន្ធការបង្ហាញអនុញ្ញាតឲ្យកំណត់រចនាសម្ព័ន្ធការរៀបចំម៉ូនីទ័រជាច្រើនទៀត ។ ដើម្បីកំណត់រចនាសម្ព័ន្ធម៉ូនីទ័រច្រើន នៅក្នុងបរិស្ថានផ្ទៃតផ្សែងទៀត ប្រើ xrandr ។
ចំពោះព័ត៌មានបន្ថែម សូមមើលមគ្គុទ្ទេសក៍អ្នកប្រើផ្ទៃតុដែលមានមកជាមួយអូផឹនស៊ូស៊ី ។ ពួកវាអាចប្រើបានពី http://en.opensuse.org/Documentation
កម្មវិធីរុករកបណ្ដាញលំនាំដើម
Firefox មានការកំណត់ពិសេសឥឡូវគឺជាកម្មវិធីរុករកលំនាំដើមរបស់ KDE នៅក្នុងអូផឹនស៊ូស៊ី ។ អ្នកប្រើដែលពេញចិត្ត Konqueror ជាកម្មវិធីរុករកលំនាំដើមរបស់ KDE អាចកំណត់រចនាសម្ព័ន្ធ KDE បាន (តាមម៉ឺនុយកម្មវិធី > 'កំណត់រចនាសម្ព័ន្ធ ផ្ទៃតុ') ។ នៅក្នុងម៉ូឌុលកំណត់រចនាសម្ព័ន្ធ 'កម្មវិធីលំនាំដើម' ជ្រើស 'កម្មវិធីរុករក' ហើយផ្លាស់ប្ដូរប៊ូតុងមូលត្រឡប់ទៅ 'ក្នុងកម្មវិធីដែលមានមូលដ្ឋានលើមាតិការបស់ URL' ។ ផ្ទៃតុ និងរូបតំណាងបន្ទះ Firefox អាចត្រូវបានជំនួយដោយលុបរូបតំណាងរបស់ Firefox ហើយអូសរូបតំណាង Konqueror ពីម៉ឺនុយកម្មវិធីទៅកន្លែងរបស់ពួកវា ។
KDE3
KDE3 លែងមកជាមួយនឹងអូផឹនស៊ូស៊ីជាផ្លូវការទៀតហើយ ។ KDE4 ឥឡូវគាំទ្រតែកំណែរបស់ KDE ប៉ុណ្ណោះ ។ ចំពោះព័ត៌មានបន្ថែមអំពី KDE3 នៅលើអូផឹនស៊ូស៊ី និងលទ្ធភាពដំឡើងវាពីឃ្លាំងដែលមិនបានគាំទ្រ សូមមើល http://en.opensuse.org/KDE3 ។
Strigi/Nepomuk
សេវាដាក់លិបិក្រមរបស់ Strigi និងសេវាផ្ទៃតុ Nepomuk semantic មិនត្រូវបានបើកតាមលំនាំដើមទេនៅក្នុង KDE ក្នុងអូផឹនស៊ូស៊ី ១១.២ ។ ដើម្បីបើកពួកវាជាក់លាក់ សូមចូលទៅការកំណត់រចនាសម្ព័ន្ធ KDE (ម៉ឺនុយកម្មវិធី 'កំណត់រចនាសម្ព័ន្ធផ្ទៃតុ') ផ្ទាំង 'កម្រិតខ្ពស់' ហើយនៅក្នុងម៉ូឌុលកំណត់រចនាសម្ព័ន្ធ 'ស្វែងរកផ្ទៃតុ' បើកសេវាដែលអ្នកចង់រត់ ។
PulseAudio and Sound in GNOME Applications
KDE installations do not install PulseAudio by default. PulseAudio will be installed automatically if an application, which requires it is installed, but it must still be enabled in YaST to hear sound in these applications. To enable PulseAudio in YaST, open YaST > Sound Module and click 'Other'. Select 'PulseAudio Configuration', then check 'Enable PulseAudio Support'.
ជាមួយនឹងអូផឹនស៊ូស៊ី ១១.២ ចេញមកមាន Thunderbird 3.0 beta4 ដែលនឹងចេញផ្សាយជាផ្លូវនៅពេលឆាប់ៗនេះបន្ទាប់ពីការចេញផ្សាយអូផឹនស៊ូស៊ី ១១.២ ។
If you still depend on add-ons, which are only available for Thunderbird 2.0, you can install this version from the mozilla buildservice repository at http://software.opensuse.org/ymp/mozilla:legacy/openSUSE_11.2/MozillaThunderbird.ymp. But note, Thunderbird 2.0 will be only supported for very short period of time, once version 3.0 is available.
ប្រសិនបើអ្នកធ្វើឲ្យទាន់សម័យដោយប្រើកញ្ចប់ zypper dup អាចត្រូវបានចាប់ផ្ដើមឡើងវិញកំឡុងពេលធ្វើឲ្យទាន់សម័យ ។ វាអាចកើតឡើង ដែលការចាប់ផ្ដើមឡើងវិញមិនជោគជ័យមុននឹងអ្នកលៃតម្រូវឯកសារ config ។ ជាពិសេស ប្រសិនបើប្រព័ន្ធរបស់អ្នកអាស្រ័យលើសេវាដែលទាមទារសម្រាប់ការទាញយកកញ្ចប់ធ្វើឲ្យទាន់សម័យ ឧ. ប្រូកស៊ីមូលដ្ឋាន (squid) នៅលើម៉ាស៊ីនដែលអ្នកធ្វើឲ្យទាន់សម័យ ។
កំណត់ commit.downloadMode = DownloadInAdvance នៅក្នុង /etc/zypp/zypp.conf ដូច្នេះអ្វីៗគ្រប់យ៉ាងត្រូវបានទាញយកសិន មុននឹងកញ្ចប់ត្រូវបានដំឡើង ។ ការប្ដូរទាញយកត្រូវការទំហំធំនៅលើភាគថាស /var ដើម្បីទុកកញ្ចប់កម្មវិធីទាំងអស់ ។
When updating to 11.2 from the DVD medium, the kernel-pae-base (or kernel-default-base) package is not removed. If you do a distribution upgrade with "zypper dup" from the online repository, it works fine. The workaround to resolve this issue is: In the package manager remove the kernel-pae-base package manually before executing the update installation. Proceed as follows:
In the "Update Overview" dialog, click "Packages". Go to the "Installation Overview" tab and select "Show packages with status [X] Keep". Then scroll down to the kernel-pae-base package and deactivate it.
ដេមិន OpenSSH SSH (sshd) គឺជាកម្មវិធីដេមិនសម្រាប់ ssh ។ វាមិនត្រូវបានចាប់ផ្ដើមតាមលំនាំដើមនៅពេលចាប់ផ្ដើមប្រព័ន្ធទេ ។ ប្រសិនបើអ្នកចង់ចូលដំណើរការកុំព្យូទ័ររបស់អ្នកដោយប្រើ ssh អ្នកត្រូវតែបើកវាដូចខាងក្រោម ៖
ចាប់ផ្ដើម YaST និងបើកកម្មវិធីកម្រិតរត់ (ប្រព័ន្ធ > សេវាប្រព័ន្ធ (កម្រិតរត់)) ។
នៅក្នុងកម្មវិធីកែសម្រួលកម្រិតរត់ YaST បើក របៀបអ្នកជំនាញ និងជ្រើស sshd ។
ឧទាហរណ៍ បើកវាសម្រាប់កម្រិតរត់ ៣ និង ៥ ។ បន្ទាប់មកកចុច ចាប់ផ្ដើម និងយល់ព្រម ។
rsyslog is now the default tool to log system messages, replacing syslog-ng. You can still use syslog-ng, if you have a setup that relies on it.
កម្មវិធីផ្នែកខាងក្រោយនៃការកំណត់រចនាសម្ព័ន្ធពាក្យសម្ងាត់របស់ Samba ថ្មីគឺ tdbsam ។ កញ្ចប់ Samba ពីមុនមានមកជាមួយអូផឹនស៊ូស៊ី ១១.១ ហើយពីមុនប្រើ smbpasswd ជាលំនាំដើម កម្មវិធីផ្នែកខាងក្រោយរបស់ passdb ។ វាមិនត្រូវបានកំណត់ជាក់លាក់នៅក្នុងឯកសារកំណត់រចនាសម្ព័ន្ធ /etc/samba/smb.conf ។ ជាមួយនឹងការចេញផ្សាយអូផឹនស៊ូស៊ីនេះបានណែនាំនូវការផ្លាស់ប្ដូរពីរ ។
បានទទួលបន្តលំនាំដើមថ្មីពីកូដប្រភព ហើយប្រសិនបើមិនបានកំណត់ ដូច្នេះគឺ tdbsam ។
លំនាំដើមថ្មីគឺកំណត់ក្នុង smb.conf ។
ប្រសិនបើអ្នកបានកែប្រែ smb.conf នៅក្នុងអូផឹនស៊ូស៊ី ១១.១ ឬមុននេះ ដំណើរការភាពទាន់សម័យនឹងដំឡើង smb.conf.rpmnew និងទុកការកំណត់រចនាសម្ព័ន្ធចាស់របស់អ្នក ។
ពិនិត្យឯកសារកំណត់រចនាសម្ព័ន្ធចាស់ថាតើ កម្មវិធីផ្នែកខាងក្រោយ passdb ត្រូវបានកំណត់ឬទេ ។ ប្រសិនបើមិនបានកំណត់ទេ មានលទ្ធភាពពីរដើម្បីឲ្យ Samba រត់ម្ដងទៀត ៖
បម្លែង smbpasswd ទៅ tdbsam (បានផ្ដល់អនុសាសន៍!) បញ្ចូលជា root នៅលើបន្ទាត់ពាក្យបញ្ជា ៖
pdbedit -i smbpasswd:/etc/samba/smbpasswd -e tdbsam:/etc/samba/passdb.tdb
ប្រាកដថាភាគសកលរបស់ធាតុ smb.conf មានធាតុបែបនេះ ៖
កម្មវិធីផ្នែកខាងក្រោយ passdb = tdbsam
កំណត់ ផ្នែកខាងក្រោយ passdb = smbpasswd
យើងសូមផ្ដល់អនុសាសន៍ឲ្យប្រើ tdbsam លំនាំដើម ។ ទុកកម្មវិធីផ្នែកខាងក្រោយចាស់ ប្រសិនបើអ្នកត្រូវការផ្លូវពេញលេញ ។ នៅក្នុងករណីនេះ ពិចារណារាយការណ៍កំហុសតាមការស្នើនៅ http://en.openSUSE.org/Samba នៅក្នុងផ្នែក "រាយការណ៍កំហុស Samba និងព័ត៌មានបំបាត់កំហុសកម្រិតខ្ពស់" ។
កំណត់ កម្មវិធីផ្នែកខាងក្រោយ passdb = smbpasswd អនុញ្ញាតឲ្យអ្នករក្សាការកំណត់រចនាសម្ព័ន្ធចាស់ ។
ចាំថា កម្មវិធីចាស់ផ្ដល់នូវសំណុំលក្ខណៈពិសេសតូចជាងកម្មវិធីផ្នែកខាងក្រោយការកំណត់រចនាសម្ព័ន្ធពាក្យសម្ងាត់លំនាំដើមថ្មី tdbsam ។
MySQL កំណែ ៥.១ អាចប្រើបាន ។ ការផ្លាស់ប្ដូរមួយចំនួនមិនត្រូវបានឆបគ្នានឹងកំណែមុនទេ ។ សំខាន់បំផុតគឺ ៖
រន្ទ MySQL ត្រូវបានផ្លាស់ទីទៅ /var/run/mysql ។
The Berkeley DB storage engine is no longer available.
Some storage engines are now shipped as modules. You must remove the skip-federated option in /etc/my.cnf, if you upgrade from a previous openSUSE version.
ចំពោះព័ត៌មានបន្ថែម សូមមើល http://en.opensuse.org/MySQL-5.1 និង README.SuSE ដែលមានមកជាមួយនឹងកញ្ចប់ MySQL ។
ខឺណែលតាមប្រព័ន្ធឯកសារម៉ោនលំនាំដើមឥឡូវមានជម្រើស relatime ហើយដូច្នេះភាពទាន់សម័យដែលពេលវេលាចូលដំណើរការ inode ទាក់ទងនឹងការកែប្រែ ឬពេលវេលាផ្លាស់ប្ដូរ ។ នេះជាគុណសម្បត្តិពិសេសនៅលើប្រព័ន្ធផ្ទៃតុ ។
ប្រសិនបើអ្នកចង់ទុកឥរិយាបថចាស់ កំណត់ជម្រើស strictatime មានកម្មវិធីចែកភាគថាស YaST ឬដោយផ្ទាល់ក្នុង /etc/fstab ។
Some X.Org keycodes have changed. Adjust your ~/.Xmodmap, if needed. Use xev to find out the new keycodes.