ឯកសារ​ចេញផ្សាយ​របស់អូផឹន​ស៊ូស៊ី ១១.១

Copyright © 2009 Novell, Inc.

សិទ្ធិ​ត្រូវ​បាន​ផ្ដល់​ដើម្បី​ចម្លង ចែកចាយ និង/ឬ​កែប្រែ​ឯកសារ​នេះ​​នៅ​ក្រោម​លក្ខខណ្ឌ​អាជ្ញាបណ្ណ​ឯកសារ​ឥតគិតថ្លៃ​របស់ GNU កំណែ ១.២ ឬ​កំណែ​ក្រោយ​ណា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយមូលនិធិ​កម្មវិធី​ឥត​គិតថ្លៃ ដោយ​គ្មាន​ផ្នែកមិន​ប្រែប្រួល គ្មាន​អត្ថបទ​គម្រប​មុខ និង​គ្មាន​អត្ថបទ​គម្រប​ពណ៌​ខ្មៅ ។ ច្បាប់​ចម្លង​របស់​អាជ្ញាបណ្ណ​ត្រូវ​បាន​រួម​បញ្ចូល​ជា​ឯកសារ fdl.txt ។

ឯកសារ​ចេញ​ផ្សាយនៅ​ក្រោម​ការ​អភិវឌ្ឍ​​ថេរ ។ ទាញ​យក​កំណែ​ថ្មី​បំផុត​​ជា​ផ្នែក​មួយ​នៃ​ការ​សាកល្បង​អ៊ីនធឺណិត ឬយោង​​លើhttp://www.suse.com/relnotes/i386/openSUSE/11.1/RELEASE-NOTES.en.html ។ ។ យើង​ធ្វើ​ឲ្យ​ឯកសារ​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេសទាន់សម័យ​​​នៅ​ពេល​ណា​មួយដែល​ចាំបាច់ ។ នេះ​មាន​ន័យ​ថា​ការ​បកប្រែ​អាច​មិន​ចប់​សព្វគ្រប់​​ជា​បណ្ដោះ​អាសន្ន ។ការ​បកប្រែ​​ត្រូវ​បាន​ធ្វើ​ឲ្យ​ទាន់សម័យ​​ដើម្បី​ផ្គូផ្គង​នៅ​ពេល​ក្រោយ ។

ឯកសារ​ចេញផ្សាយ​នេះ​ផ្ទុក​នូវ​ផ្នែក​ផ្សេងៗ​ដូច​ខាង​ក្រោម ៖

នៅ​ក្នុង​សៀវភៅ​ដៃ​ចាប់ផ្ដើម អ្នក​អាច​ស្វែងរក​ព័ត៌មាន​អំពី​ការ​ដំឡើង និង​ការ​កំណត់​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ជា​មូលដ្ឋាន ។ នៅ​ក្នុង​មគ្គុទ្ទេសក៍​ណែនាំ ការ​កំណត់​រចនាសម្ព័ន្ធ​ប្រព័ន្ធ​នឹង​ត្រូវ​បាន​ពន្យល់​លម្អិត ។ លើស​ពី​នេះ​ទៀត កម្មវិធី​សំខាន់ៗ​ជាង​គេ​នឹង​ត្រូវ​បានពិ​ពណ៌នា​នៅ​ក្នុងមគ្គុទ្ទេសក៏​អ្នក​ប្រើ​បរស់ GNOME និង KDE ។ ព័ត៌មាន​លម្អិត​អំពី​ការ​ប្រើ​ AppArmor ត្រូវ​បាន​ផ្ដល់​ដោយ​មគ្គុទ្ទេសក៏​គ្រប់គ្រង AppArmor ។

ទូទៅ
  1. មិនអាច​រកឃើញ​ការ​បង្ហាញ​ដែល​មាន​គម្រប​​ដែល​បាន​បិទ
  2. រកឃើញ​កុំព្យូទ័រ​យួរដៃ Lenovo ThinkPad
ធ្វើ​ឲ្យ​ទាន់សម័យ
​បច្ចេកទេស
  1. កា​របង្ហាញ​ទំព័រ Man ជា​មួយ​ឈ្មោះ​ដូច​គ្នា
  2. កា​រកំណត់​រចនាសម្ព័ន្ធ​ម៉ាស៊ីនបម្រើ YaST LDAP
  3. កំណត់​រចនាសម្ព័ន្ធ​ការ​តភ្ជាប់​បណ្ដាញ
  4. yetឧបករណ៍​ប្រើប្រាស់ netconfig ដើម្បី​អនុវត្ត​ការ​កំណត់​ប​ណ្ដាញ​បន្ថែម
  5. ឆានែល WLAN ១២ ១៣ និង ១៤ បាន​បិទ
  6. The command-not-found Script

ទូទៅ

មិនអាច​រកឃើញ​ការ​បង្ហាញ​ដែល​មាន​គម្រប​​ដែល​បាន​បិទ

កំឡុង​ពេល​ការ​ដំឡើង YaST resp. SaX2 ព្យាយាម​រក​មើល​ការ​បង្ហាញ និង​កំណត់​ទំហំ និង​កម្រិត​បង្ហាញ ។ បើ​អ្នក​កំពុង​ដំឡើង​នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​ដែល lid បិទ វា​មិន​អាច​រក​ឃើញ​ការ​បង្ហាញ​ទេ ។ ដើម្បី​ចៀសវៀង​បញ្ហា​នេះ​យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​បើក lid កំឡុង​ពេល​ដំឡើង ។

ប្រសិនបើ​កា​ររក​បាន​បរាជ័យ ចាប់ផ្ដើម YaST ហើយ​ចុច "ផ្នែក​រឹង" -> "កាតក្រាហ្វិក និង​ម៉ូនីទ័រ" ។ បន្ទាប់មក​កំណត់​រចនាសម្ព័ន្ធ​ការ​បង្ហាញ​ដោយដៃ ។

រកឃើញ​កុំព្យូទ័រ​យួរដៃ Lenovo ThinkPad

កុំព្យូទ័រ​យួដៃ Lenovo ThinkPad មានកូដ​ពិសេស​នៅ​ក្នុង MBR (master boot record) ដោយ​សារ​តែ​មាន​មុខងាររបស់ "ប៊ូតុង Blue ThinkVantage" ។ ប្រសិនបើ​រកឃើញ​ និង​រៀបចំ​ វា​ពិត​ជា​បរាជ័យ វា​អាច​ចាំបាច់​ ដើម្បី​ស្ដារ​ផ្នែក​ដែល​ចាប់ផ្ដើម​ឡើង​វិញ ។

ប្រសិនបើ​មាន ThinkPad ប្រាកដ​ថា កម្មវិធី​ចាប់ផ្ដើម​ប្រព័ន្ធ​មិន​ត្រូវ​បានដំឡើង​ទៅ​ក្នុង MBR ទេ (ផ្ទៀងផ្ទាត់​វា​នៅ​ក្នុង​សំណើដំឡើង!) និង MBR មិន​ត្រូវ​បានសរសេរ​ឡើង​វិញ​ដោយ​កូដ​ទូទៅ​ទេ (នៅ​ក្នុង​សំណើ​ដំឡើង​ ជ្រើ​សកម្មវិធី​ចាប់ផ្ដើម​ប្រព័ន្ធ -> ការ​ដំឡើង​កម្មវិធី​ចាប់ផ្ដើម​ប្រព័ន្ធ -> ជម្រើស​កម្មវិធី​ចាប់ផ្ដើម​ប្រព័ន្ធ -> សរសេរ​កូដ​ចាប់ផ្ដើម​ទូទៅ​ទៅ MBR -- មិន​គួរ​គូស​ធីក​ទេ) ។

ប្រសិនបើ​ MBR ត្រូ​វបាន​សរសេរ​ឡើង​វិញ ប៊ូតុង ThinkVantage នឹង​មិន​ដំណើរ​ទៀត​ទេ ។ ការ​បម្រុង​ទុក​របស់ MBR ត្រូវ​បានស្ដារ​ឡើង​វិញ​នៅ​ក្នុង /var/lib/YaST2/backup_boot_sectors/ ។

ធ្វើ​ឲ្យ​ទាន់សម័យ

​បច្ចេកទេស

កា​របង្ហាញ​ទំព័រ Man ជា​មួយ​ឈ្មោះ​ដូច​គ្នា

ពាក្យ​បញ្ជា man ឥឡូវ​នេះ​សួរ​ថា តើ​ទំព័រ man មួយ​ណា​ដែល​អ្នក​ប្រើ​ចង់​មើល បើ​ទំព័រ man ដែល​មាន​ឈ្មោះ​ដូច​គ្នា មាន​នៅ​ក្នុង​ភាគ​ផ្សេង ។ អ្នក​ប្រើ​ត្រូវ​បាន​រំពឹង​ថា​នឹង​វាយ​លេខ​ភាគ​ដើម្បី​ធ្វើ​ឲ្យ​ទំព័រ man នេះ​មើល​ឃើញ ។

បើ​អ្នក​ចង់​ត្រឡប់​ទៅ​ឥរិយាបថ​មុន កំណត់ MAN_POSIXLY_CORRECT=1 ក្នុង​ឯកសារ​ចាប់ផ្ដើម សែល ដូច​ជា ~/.bashrc ។

កា​រកំណត់​រចនាសម្ព័ន្ធ​ម៉ាស៊ីនបម្រើ YaST LDAP

ម៉ូឌុល​ម៉ាស៊ីន​បម្រើ YaST LDAP មិន​រក្សា​ទុក​ការ​កំណត់​រចនា​សម្ព័ន្ធ​ម៉ាស៊ីន​បម្រើ LDAP ក្នុង /etc/openldap/slapd.conf ទៀត​ឡើយ ។ ម៉ូឌុល​ឥឡូវ​នេះ​ប្រើ​ការ​កំណត់​រចនា​សម្ព័ន្ធ​ថាមវន្ត​របស់​ OpenLDAP ខាងក្រោយ ដែល​រក្សា​ទុក​ការ​កំណត់​រចនា​សម្ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ LDAP ខ្លួន​វា ។ មូលដ្ឋាន​ទិន្នន័យ​នោះ​មាន​សំណុំ​នៃ​ឯកសារ .ldif ក្នុង /etc/openldap/slapd.d ។ ដើម្បី​ចូល​ដំណើរ​ការ​ការ​កំណត់​រចនា​សម្ព័ន្ធ ទាំង​ប្រើ​ប្រើ​ម៉ូឌុល yast2-ldap-server ឬ​ម៉ាស៊ីន​ភ្ញៀវ LDAP ដូច​ជា ldapmodifyldapsearch ។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ការ​កំណត់​រចនាសម្ព័ន្ធ dymanic របស់ OpenLDAP សូម​មើល​មគ្គុទ្ទេសក៏​គ្រប់គ្រង​របស់ OpenLDAP ។

កំណត់​រចនាសម្ព័ន្ធ​ការ​តភ្ជាប់​បណ្ដាញ

តាម​លំនាំ​ដើម កម្មវិធី​គ្រប់គ្រង​បណ្ដាញ​ត្រូវ​បាន​អនុញ្ញាត និង​គ្រប់គ្រង​ការ​តភ្ជាប់​បណ្ដាញ ។ បើ​អ្នក​ចង់​កំណត់​រចនា​សម្ព័ន្ធ​វា អ្នក​ត្រូវ​តែ​ប្រើ​អាប់ភ្លេត​ដើម្បី​ផ្លាស់ប្ដូរ​ការ​កំណត់ ។ ដ៏រាបណា​កម្មវិធី​គ្រប់គ្រង​បណ្ដាញ​កំពុង​រត់ YaST បដិសេធ​ក្នុង​ការ​កំណត់​រចនា​សម្ព័ន្ធ​ការ​កំណត់​បណ្ដាញ ពីព្រោះ YaST និង​កម្មវិធី​គ្រប់គ្រង​បណ្ដាញ​មាន​សំណុំ​ជម្រើស​កំណត់​រចនា​សម្ព័ន្ធ​ផ្សេងៗ​គ្នា ។

yetឧបករណ៍​ប្រើប្រាស់ netconfig ដើម្បី​អនុវត្ត​ការ​កំណត់​ប​ណ្ដាញ​បន្ថែម

ស្គ្រីប modify_resolvconf ត្រូវ​បាន​យក​ចេញ​ដោយ​សារ​ស្គ្រីប netconfig អាច​ផ្លាស់ប្ដូរ​បាន ។ ស្គ្រីប​ថ្មី​អាច​ដោះស្រាយ​ការ​កំណត់​បណ្ដាញ​ជាក់លាក់​ពី​ប្រភព​ច្រើន​ដែល​អាច​បត់បែន​បាន និង​មាន​តម្លាភាព ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​ដៃ​ទាន់​សម័យ និង​ទំព័រ man netconfig ។

នៅ​ក្នុង​សៀវភៅ​ដៃ​ដែល​ភ្ជាប់​មក​ជាមួយ modify_resolvconf ត្រូវ​បាន​យោង​ទៅ​ដោយ​ច្រឡំ ។ យើង​នឹង​កែ​តម្រូវ​វា​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​លើក​ក្រោយ ។

ឆានែល WLAN ១២ ១៣ និង ១៤ បាន​បិទ

ដោយ​លំនាំ​ដើម ឆានែល WLAN ១២, ១៣, និង ១៤ ត្រូវ​បាន​បិទ ពីព្រោះ​វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើឆានែល​ទាំងនេះ​គ្រប់​ទី​កន្លែង ។ បើ​អ្នក​ចង់​ប្រើ​ពួក​វា​ក្នុង​តំបន់​របស់​អ្នក សូម​មើល http://en.opensuse.org/Tracking_down_wireless_problems សម្រាប់​ព័ត៌មាន​បន្ថែម ។

The command-not-found Script

On the command line, if you enter a command that could not be found, bash and zsh call the /usr/bin/command-not-found handler. command-not-found then searches a package database and proposes how to proceed.

If you want to disable this behavior, either remove the command-not-found package or unset command_not_found_handle in your shell initialization file. For example, add to ~/.bashrc:

unset command_not_found_handle