Copyright © 2009 Novell, Inc.
សិទ្ធិត្រូវបានផ្ដល់ដើម្បីចម្លង ចែកចាយ និង/ឬកែប្រែឯកសារនេះនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណឯកសារឥតគិតថ្លៃរបស់ GNU កំណែ ១.២ ឬកំណែក្រោយណាមួយដែលបានចេញផ្សាយដោយមូលនិធិកម្មវិធីឥតគិតថ្លៃ ដោយគ្មានផ្នែកមិនប្រែប្រួល គ្មានអត្ថបទគម្របមុខ និងគ្មានអត្ថបទគម្របពណ៌ខ្មៅ ។ ច្បាប់ចម្លងរបស់អាជ្ញាបណ្ណត្រូវបានរួមបញ្ចូលជាឯកសារ fdl.txt ។
ឯកសារចេញផ្សាយនៅក្រោមការអភិវឌ្ឍថេរ ។ ទាញយកកំណែថ្មីបំផុតជាផ្នែកមួយនៃការសាកល្បងអ៊ីនធឺណិត ឬយោងលើhttp://www.suse.com/relnotes/i386/openSUSE/11.1/RELEASE-NOTES.en.html ។ ។ យើងធ្វើឲ្យឯកសារចេញផ្សាយជាភាសាអង់គ្លេសទាន់សម័យនៅពេលណាមួយដែលចាំបាច់ ។ នេះមានន័យថាការបកប្រែអាចមិនចប់សព្វគ្រប់ជាបណ្ដោះអាសន្ន ។ការបកប្រែត្រូវបានធ្វើឲ្យទាន់សម័យដើម្បីផ្គូផ្គងនៅពេលក្រោយ ។
ឯកសារចេញផ្សាយនេះផ្ទុកនូវផ្នែកផ្សេងៗដូចខាងក្រោម ៖
ទូទៅ ៖ ព័ត៌មានដែលអ្នករាល់គ្នាគួរតែអាន ។
ធ្វើឲ្យទាន់សម័យ ៖ ការផ្លាស់ប្ដូរដែលមិនត្រូវបានអធិប្បាយនៅក្នុងមគ្គុទ្ទេសក៍យោង ត្រង់ជំពូកទី ៥ ។
បច្ចេកទេស ៖ ផ្នែកនេះផ្ទុករាល់ការផ្លាស់ប្ដូរ និងភាពប្រសើរឡើងដែលទាក់ទងនឹងបញ្ហាបច្ចេកទេស សម្រាប់អ្នកប្រើដែលមានបទពិសោធន៍ ។
នៅក្នុងសៀវភៅដៃចាប់ផ្ដើម អ្នកអាចស្វែងរកព័ត៌មានអំពីការដំឡើង និងការកំណត់រចនាសម្ព័ន្ធប្រព័ន្ធជាមូលដ្ឋាន ។ នៅក្នុងមគ្គុទ្ទេសក៍ណែនាំ ការកំណត់រចនាសម្ព័ន្ធប្រព័ន្ធនឹងត្រូវបានពន្យល់លម្អិត ។ លើសពីនេះទៀត កម្មវិធីសំខាន់ៗជាងគេនឹងត្រូវបានពិពណ៌នានៅក្នុងមគ្គុទ្ទេសក៏អ្នកប្រើបរស់ GNOME និង KDE ។ ព័ត៌មានលម្អិតអំពីការប្រើ AppArmor ត្រូវបានផ្ដល់ដោយមគ្គុទ្ទេសក៏គ្រប់គ្រង AppArmor ។
កំឡុងពេលការដំឡើង YaST resp. SaX2 ព្យាយាមរកមើលការបង្ហាញ និងកំណត់ទំហំ និងកម្រិតបង្ហាញ ។ បើអ្នកកំពុងដំឡើងនៅលើកុំព្យូទ័រយួរដៃដែល lid បិទ វាមិនអាចរកឃើញការបង្ហាញទេ ។ ដើម្បីចៀសវៀងបញ្ហានេះយើងសូមផ្ដល់អនុសាសន៍ឲ្យបើក lid កំឡុងពេលដំឡើង ។
ប្រសិនបើការរកបានបរាជ័យ ចាប់ផ្ដើម YaST ហើយចុច "ផ្នែករឹង" -> "កាតក្រាហ្វិក និងម៉ូនីទ័រ" ។ បន្ទាប់មកកំណត់រចនាសម្ព័ន្ធការបង្ហាញដោយដៃ ។
កុំព្យូទ័រយួដៃ Lenovo ThinkPad មានកូដពិសេសនៅក្នុង MBR (master boot record) ដោយសារតែមានមុខងាររបស់ "ប៊ូតុង Blue ThinkVantage" ។ ប្រសិនបើរកឃើញ និងរៀបចំ វាពិតជាបរាជ័យ វាអាចចាំបាច់ ដើម្បីស្ដារផ្នែកដែលចាប់ផ្ដើមឡើងវិញ ។
ប្រសិនបើមាន ThinkPad ប្រាកដថា កម្មវិធីចាប់ផ្ដើមប្រព័ន្ធមិនត្រូវបានដំឡើងទៅក្នុង MBR ទេ (ផ្ទៀងផ្ទាត់វានៅក្នុងសំណើដំឡើង!) និង MBR មិនត្រូវបានសរសេរឡើងវិញដោយកូដទូទៅទេ (នៅក្នុងសំណើដំឡើង ជ្រើសកម្មវិធីចាប់ផ្ដើមប្រព័ន្ធ -> ការដំឡើងកម្មវិធីចាប់ផ្ដើមប្រព័ន្ធ -> ជម្រើសកម្មវិធីចាប់ផ្ដើមប្រព័ន្ធ -> សរសេរកូដចាប់ផ្ដើមទូទៅទៅ MBR -- មិនគួរគូសធីកទេ) ។
ប្រសិនបើ MBR ត្រូវបានសរសេរឡើងវិញ ប៊ូតុង ThinkVantage នឹងមិនដំណើរទៀតទេ ។ ការបម្រុងទុករបស់ MBR ត្រូវបានស្ដារឡើងវិញនៅក្នុង /var/lib/YaST2/backup_boot_sectors/ ។
ពាក្យបញ្ជា man ឥឡូវនេះសួរថា តើទំព័រ man មួយណាដែលអ្នកប្រើចង់មើល បើទំព័រ man ដែលមានឈ្មោះដូចគ្នា មាននៅក្នុងភាគផ្សេង ។ អ្នកប្រើត្រូវបានរំពឹងថានឹងវាយលេខភាគដើម្បីធ្វើឲ្យទំព័រ man នេះមើលឃើញ ។
បើអ្នកចង់ត្រឡប់ទៅឥរិយាបថមុន កំណត់ MAN_POSIXLY_CORRECT=1 ក្នុងឯកសារចាប់ផ្ដើម សែល ដូចជា ~/.bashrc ។
ម៉ូឌុលម៉ាស៊ីនបម្រើ YaST LDAP មិនរក្សាទុកការកំណត់រចនាសម្ព័ន្ធម៉ាស៊ីនបម្រើ LDAP ក្នុង /etc/openldap/slapd.conf ទៀតឡើយ ។ ម៉ូឌុលឥឡូវនេះប្រើការកំណត់រចនាសម្ព័ន្ធថាមវន្តរបស់ OpenLDAP ខាងក្រោយ ដែលរក្សាទុកការកំណត់រចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានទិន្នន័យ LDAP ខ្លួនវា ។ មូលដ្ឋានទិន្នន័យនោះមានសំណុំនៃឯកសារ .ldif ក្នុង /etc/openldap/slapd.d ។ ដើម្បីចូលដំណើរការការកំណត់រចនាសម្ព័ន្ធ ទាំងប្រើប្រើម៉ូឌុល yast2-ldap-server ឬម៉ាស៊ីនភ្ញៀវ LDAP ដូចជា ldapmodify ឬ ldapsearch ។
ចំពោះព័ត៌មានលម្អិតអំពីការកំណត់រចនាសម្ព័ន្ធ dymanic របស់ OpenLDAP សូមមើលមគ្គុទ្ទេសក៏គ្រប់គ្រងរបស់ OpenLDAP ។
តាមលំនាំដើម កម្មវិធីគ្រប់គ្រងបណ្ដាញត្រូវបានអនុញ្ញាត និងគ្រប់គ្រងការតភ្ជាប់បណ្ដាញ ។ បើអ្នកចង់កំណត់រចនាសម្ព័ន្ធវា អ្នកត្រូវតែប្រើអាប់ភ្លេតដើម្បីផ្លាស់ប្ដូរការកំណត់ ។ ដ៏រាបណាកម្មវិធីគ្រប់គ្រងបណ្ដាញកំពុងរត់ YaST បដិសេធក្នុងការកំណត់រចនាសម្ព័ន្ធការកំណត់បណ្ដាញ ពីព្រោះ YaST និងកម្មវិធីគ្រប់គ្រងបណ្ដាញមានសំណុំជម្រើសកំណត់រចនាសម្ព័ន្ធផ្សេងៗគ្នា ។
ស្គ្រីប modify_resolvconf ត្រូវបានយកចេញដោយសារស្គ្រីប netconfig អាចផ្លាស់ប្ដូរបាន ។ ស្គ្រីបថ្មីអាចដោះស្រាយការកំណត់បណ្ដាញជាក់លាក់ពីប្រភពច្រើនដែលអាចបត់បែនបាន និងមានតម្លាភាព ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសៀវភៅដៃទាន់សម័យ និងទំព័រ man netconfig ។
នៅក្នុងសៀវភៅដៃដែលភ្ជាប់មកជាមួយ modify_resolvconf ត្រូវបានយោងទៅដោយច្រឡំ ។ យើងនឹងកែតម្រូវវានៅក្នុងការចេញផ្សាយលើកក្រោយ ។
ដោយលំនាំដើម ឆានែល WLAN ១២, ១៣, និង ១៤ ត្រូវបានបិទ ពីព្រោះវាមិនត្រូវបានអនុញ្ញាតឲ្យប្រើឆានែលទាំងនេះគ្រប់ទីកន្លែង ។ បើអ្នកចង់ប្រើពួកវាក្នុងតំបន់របស់អ្នក សូមមើល http://en.opensuse.org/Tracking_down_wireless_problems សម្រាប់ព័ត៌មានបន្ថែម ។
On the command line, if you enter a command that could not be found, bash and zsh call the /usr/bin/command-not-found handler. command-not-found then searches a package database and proposes how to proceed.
If you want to disable this behavior, either remove the command-not-found package or unset command_not_found_handle in your shell initialization file. For example, add to ~/.bashrc:
unset command_not_found_handle