ឯកសារ​ចេញ​ផ្សាយ​របស់អូផឹន​ស៊ូស៊ី ១០.៣

រក្សា​សិទ្ធិ​ឆ្នាំ ២០០៧ ដោយ Novell, Inc.

សិទ្ធិ​ត្រូវ​បាន​ផ្ដល់​ដើម្បី​ចម្លង ចែកចាយ និង/ឬ​កែប្រែ​ឯកសារ​នេះ​​នៅ​ក្រោម​លក្ខខណ្ឌ​អាជ្ញាបណ្ណ​ឯកសារ​ឥតគិតថ្លៃ​របស់ GNU កំណែ ១.២ ឬ​កំណែ​ក្រោយ​ណា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយមូលនិធិ​កម្មវិធី​ឥត​គិតថ្លៃ ដោយ​គ្មាន​ផ្នែកមិន​ប្រែប្រួល គ្មាន​អត្ថបទ​គម្រប​មុខ និង​គ្មាន​អត្ថបទ​គម្រប​ពណ៌​ខ្មៅ ។ ច្បាប់​ចម្លង​របស់​អាជ្ញាបណ្ណ​ត្រូវ​បាន​រួម​បញ្ចូល​ជា​ឯកសារ fdl.txt ។

ឯកសារ​ចេញ​ផ្សាយនៅ​ក្រោម​ការ​អភិវឌ្ឍន៍​ថេរ ។ ទាញ​យក​កំណែ​ថ្មី​បំផុត​​ជា​ផ្នែក​មួយ​នៃ​ការ​សាកល្បង​អ៊ីនធឺណិត ឬ​សំអាង​លើ​http://www.suse.com/relnotes/i386/openSUSE/10.3/RELEASE-NOTES.en.html ។ យើង​ធ្វើ​ឲ្យ​ឯកសារ​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេសទាន់សម័យ​​​នៅ​ពេល​ណា​មួយដែល​ចាំបាច់ ។ នេះ​មាន​ន័យ​ថា​ការ​បកប្រែ​អាច​មិន​ចប់​សព្វគ្រប់​​ជា​បណ្ដោះ​អាសន្ន ។ការ​បកប្រែ​​ត្រូវ​បាន​ធ្វើ​ឲ្យ​ទាន់សម័យ​​ដើម្បី​ផ្គូផ្គង​នៅ​ពេល​ក្រោយ ។

ឯកសារ​ចេញផ្សាយ​នេះ​ផ្ទុក​នូវ​ផ្នែក​ផ្សេងៗ​ដូច​ខាង​ក្រោម ៖

នៅ​ក្នុង​សៀវភៅ​ដៃ​ចាប់ផ្ដើម អ្នក​អាច​ស្វែងរក​ព័ត៌មាន​អំពី​ការ​ដំឡើង និង​ការ​កំណត់​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ជា​មូលដ្ឋាន ។ នៅ​ក្នុង​មគ្គុទ្ទេសក៍​ណែនាំ ការ​កំណត់​រចនាសម្ព័ន្ធ​ប្រព័ន្ធ​នឹង​ត្រូវ​បាន​ពន្យល់​លម្អិត ។ លើស​ពី​នេះ​ទៀត កម្មវិធី​សំខាន់ៗ​ជាង​គេ​នឹង​ត្រូវ​បានពិ​ពណ៌នា​នៅ​ក្នុងមគ្គុទ្ទេសក៏​អ្នក​ប្រើ​បរស់ GNOME និង KDE ។ ព័ត៌មាន​លម្អិត​អំពី​ការ​ប្រើ​ AppArmor ត្រូវ​បាន​ផ្ដល់​ដោយ​មគ្គុទ្ទេសក៏​គ្រប់គ្រង AppArmor ។

ទូទៅ
  1. លំនាំ​ដំឡើង​អត្ថបទ
  2. កំពុង​បន្ថែម​ឃ្លាំង​កម្មវិធី​បន្ថែម​កំឡុង​ពេល​ដំឡើង
  3. ការ​គាំទ្រ​ការ​បកប្រែ
  4. ការ​គ្រប់គ្រង​កម្មវិធី YaST កម្មវិធី​ផ្នែក​ខាង​មុខ Gtk និង Qt
  5. AppArmor 2.1
  6. GAIM បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Pidgin
ធ្វើ​ឲ្យ​ទាន់សម័យ
  1. ទីតាំង​ថ្មី​សម្រាប់ KDE និង GNOME
​បច្ចេកទេស
  1. libata សម្រាប់​ឧបករណ៍ IDE
  2. ផ្លាស់ប្ដូរ​នៅ​ក្នុង​​រៀបចំ​ភាគ​ថាស​ដែល​បាន​អ៊ិនគ្រីប
  3. បើក​ការ​គាំទ្រ​កូតា
  4. Zeroconf
  5. បន្ទះ​សៀគ្វី​ក្រាហ្វិក​ Intel ចាស់ៗ
  6. Intel Wireless Link WiFi Drivers
  7. ឧបករណ៍​ដើម្បី​សរសេរ​មេឌៀ​ថាស​អ៊ុបទិក (ស៊ីឌី​រ៉ូម និង​ឌីវីឌី)

ទូទៅ

លំនាំ​ដំឡើង​អត្ថបទ

វិសាលភាព​របស់​លំនាំ​ដំឡើង​អត្ថបទ​គឺ​អប្បបរមាបំផុត ។ វា​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ដំឡើង​ដោយ​គ្មាន​កម្មវិធី​បន្ថែម​ទេ ។ បន្ថែម​​កញ្ចប់​ពី​លំនាំ​ផ្សេង ។ គោលបំណង​របស់​លំនាំនេះ​គឺ​ត្រូវ​មាន​ប្រព័ន្ធ​ដែលអាច​ចាប់ផ្ដើម​អប្បបរមា​ដែល​រត់​នៅលើ​ផ្នែក​រឹង​ពិតប្រាកដ ។ វា​ជា​ប្រព័ន្ធ​ដែល​មាន​អ្នក​ប្រើ​ច្រើន​ដោយ​ចូល​ជា​មូលដ្ឋាន ការ​រៀបចំ​បណ្ដាញ ប្រព័ន្ធ​ឯកសារ​លំនាំដើម ។ គ្មាន​សេវា​ត្រូវ​បាន​បើក​ដោយ​លំនាំដើម​ ហើយ​មាន​តែ​ម៉ូឌុល YaST ប៉ុណ្ណោះ​ត្រូវ​បាន​ដំឡើង​​ដែល​​ត្រូវ​ការ​កំឡុង​ពេល​ដំឡើង ។

កំពុង​បន្ថែម​ឃ្លាំង​កម្មវិធី​បន្ថែម​កំឡុង​ពេល​ដំឡើង

បន្ទាប់​ពី​​រៀបចំ​ការ​កំណត់​រចនាសម្ព័ន្ធ​ធ្វើ​ឲ្យ​ទាន់​សម័យ​នៅ​ចុង​បញ្ចប់​នៃ​ការ​ដំឡើង YaST ផ្ដល់​ដើម្បី​បន្ថែម​ឃ្លាំង​កម្មវិធី​​ទាំងបី​ដូច​ខាង​ក្រោម ជា​ប្រភព​ដំឡើង​បន្ថែម ៖

RPMs ប្រភព​សម្រាប់ "កម្មវិធី​កូដ​ចំហ" មាន​នៅhttp://download.opensuse.org/distribution/10.3/src-oss​RPMs ប្រភព​សម្រាប់ "មិនមែន​កម្មវិធី​កូដ​ចំហ" មាន​នៅhttp://download.opensuse.org/distribution/10.3/src-non-oss ។

ការ​គាំទ្រ​ការ​បកប្រែ

មេឌៀ​ដំឡើង ១-ស៊ីឌី (GNOME ឬ KDE) ចេញ​មក​ជា​មួយ​នឹង​ការ​គាំទ្រ​សម្រាប់​តែ​ភាសា​អង់គ្លេស​អាមេរិក​ប៉ុណ្ណោះ ។

គាំទ្រ​ភាសា​ផ្សេងៗ​ទាំងអស់​អាច​រក​បាន​ផ្សេងៗ​គ្នា ។ ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ភាសា​បន្ថែម បន្ថែម​ឃ្លាំង​លើ​បណ្ដាញ​បន្ថែម​កំឡុង​ពេល​ដំឡើង ដែល​ផ្ដល់​នូវ​ការ​បកប្រែ​ដែល​ចង់​បាន ។ ឃ្លាំង "កម្មវិធី​កូដ​ចំហ" ដូច​បាន​អធិប្បាយ​ខាង​លើ​ក្នុង​ផ្នែក "ការ​បន្ថែម​ឃ្លាំង​កម្មវិធី​បន្ថែម​កំឡុង​ពេល​ដំឡើង"គឺ​ជា​ឃ្លាំង​បែប​នេះ ។

ការ​គ្រប់គ្រង​កម្មវិធី YaST កម្មវិធី​ផ្នែក​ខាង​មុខ Gtk និង Qt

តាម​លំនាំដើម កម្មវិធី​ផ្នែក​ខាង​មុខ YaST gtk ថ្មី​រត់​នៅ​លើ​ផ្ទៃតុ GNOME និង​កម្មវិធី​ផ្នែក​ខាង​មុខ YaST qt នៅ​លើ​ផ្ទៃតុផ្សេង​ទាំង​អស់ ។ លើ​ស​ពី​នេះ​ទៀត កម្មវិធី​ផ្នែក​ខាង​មុខ gtk ដូច​គ្នា​ទៅ​នឹង​កម្មវិធី​ផ្នែក​ខាង​មុខ qt ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​សៀវភៅដៃ ។

ករណី​លើកលែង​មួយ​គឺ​ម៉ូឌុល​គ្រប់គ្រង​កម្មវិធី gtk (សូម​មើល​មគ្គុទ្ទេសក៍​ចាប់ផ្ដើម នៅ​ក្នុង​ជំពូក​ទី ៣) ដែល​គិត​ថាខុស​គ្នា​ពី​ច្រក qt ។ ដើម្បី​ចាប់ផ្ដើម​ qt នៅ​លើ​ផ្ទៃតុ GNOME ធ្វើ​បន្ត​ដូច​ខាង​ក្រោម ៖

AppArmor 2.1

រក​ព័ត៌មានលម្អិត​បន្ថែម​អំពី​លក្ខណៈ​ពិសេស​ថ្មី​នៅ http://en.opensuse.org/AppArmor/Changes_AppArmor_2_1 ។

ឥឡូវ​វាក្យសម្ពន្ធស្គាល់​ថត​ពី​ឯកសារ ។ មាន​កា​រជួសជុល​កំហុស​វាក្យសម្ពន្ធ​តិចតួច ។

ការ​រាយការណ៍​អំពី change_hat ទាក់ទង​នឹង​ព្រឹត្តិការណ៍ និង​ព័ត៌មាន​ដែល​បាន​ផ្លាស់ប្ដូរ ។ សារ​កំណត់ហេតុ និង​ស្ថានភាព​ទម្រង់ (អាច​រក​បាន​តាមរយៈ /proc/<pid>/attr/current) ត្រូវ​បាន​រាយការណ៍​ជា/profile//hat ។

បាន​បន្ថែម​កា​របញ្ជាក់​គោលនយោបាយ change_profile ថ្មី ។ Change_profile គឺ​ដូច​ទៅ​នឹង change_hat ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផ្លាស់ប្ដូរ​ទៅ​ទម្រង់​ណា​មួយ (រួម​មាន hats) មិន​មែន​គ្រាន់​តែ​ hats ។ ការ​ដាក់​កម្រិត​គឺ​ថា​ទម្រង់​ដែល​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​​ត្រូវ​តែ​បាន​បញ្ជាក់ ។ ដើម្បី​ផ្លាស់ប្ដូរ​ hat តាមរយៈ change_profile ជំនួស​ឲ្យ change_hat ឈ្មោះ​របស់ hat ត្រូវ​បាន​បញ្ជាក់​ដោយ​បំបែក​ទម្រង់ និង hat_name ដោយ // ។

GAIM បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Pidgin

កម្មវិធី​ផ្ញើ​សារ​បន្ទាន់​ GAIM ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Pidgin ។

ធ្វើ​ឲ្យ​ទាន់សម័យ

ទីតាំង​ថ្មី​សម្រាប់ KDE និង GNOME

GNOME 2 ត្រូវ​បាន​ដំឡើង​ក្រោម​ឋានុក្រម​ប្រព័ន្ធ​ឯកសារ /usr ព្រោះ​ថា​អូផឹន​ស៊ូស៊ី ១០.៣ និង KDE 4 ឥឡូវមាន ។ KDE 3 នឹង​មាន​នៅ​ក្នុង/opt សម្រាប់​ហេតុផល​ឆបគ្នា ។

មុន​ពេល​ចាប់ផ្ដើម​កា​រធ្វើ​ឲ្យ​ទាន់សម័យ សូម​ប្រាកដ​ថា​មាន​ទំហំ​ថាស​គ្រប់គ្រាន់នៅ​ក្នុង /usr (ប្រហែល​ជា ២.៥ ជីកាបៃ តម្រូវការ​សម្រាប់​​ផ្ទៃតុ​ទាំងពីរ​)​ ។ ប្រសិន​​បើ​អ្នក​ខ្វះ​ទំហំ​នៅ​ក្នុង​/usr អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ​ទំហំ ឬ​រៀបចំ​ភាគ​ថាស​របស់​អ្នក​ឡើង​វិញ ។

​បច្ចេកទេស

libata សម្រាប់​ឧបករណ៍ IDE

libata ប្រើ /dev/sda សម្រាប់​ថាស​រឹង​ដំបូង​ជំនួស​ឲ្យ/dev/hda ។ ថាស​ដែល​មាន​ភាគ​ថាស​ច្រើន​ជាង ១៥ មិន​ត្រូវ​បានដោះស្រាយ​ដោយ​ស្វ័យ​ប្រវត្តិ​​ទេ​ឥឡូវនេះ ដើម្បី​បើក​ការ​គាំទ្រ​សម្រាប់​ភាគថាស​ច្រើន​ជាង ១៥ ប្ដូរ​ទៅ​កុងសូល​និម្មិត​មុន​ពេល​ចាប់ផ្ដើម​កម្មវិធី​ចែកភាគ​ថាស ហើយ​ប្រើ​ពាក្យ​បញ្ជា ៖

hwprobe=-modules.pata

បន្ទាប់​ពី​អ្នក​ឃើញ​ភាគ​ថាស​ទាំង​អស់ > ១៥ ម្ដង​ទៀត ហើយ​អាច​ចូល​ដំណើរការ​ពួកវា​សម្រាប់​ដំឡើង ។

ផ្លាស់ប្ដូរ​នៅ​ក្នុង​​រៀបចំ​ភាគ​ថាស​ដែល​បាន​អ៊ិនគ្រីប

បច្ចេកវិទ្យា​ផ្នែក​ខាង​ក្រោយ​របស់ boot.crypto ត្រូវ​បាន​ផ្លាស់ប្ដូរ​ពីcryptoloop ទៅ​ជា dm-crypt ។

/etc/cryptotabចាស់​ណា​មួយ​នឹង​ដំណើរការ​ដោយ​មិនបានកែប្រែ​នៅ​លើ​អូផឹន​ស៊ូស៊ី ១០.៣ (modulo hdX->sdX បញ្ហា​អាស្រ័យ​លើ​ការ​ផ្លាស់ប្ដូរ libata​—សូម​មើល​ខាង​លើ) ។ បន្ថែម​លើ​នេះ /etc/crypttab (ចំណាំ​គ្មាន 'o') ឥឡូវ​ត្រូ​វបានគាំទ្រ​ដែល​ការ​គាំទ្រ inluding សម្រាប់​ភាគ LUKS ។ ផ្ទុយ​ទៅ​នឹង​កា​រចេញ​ផ្សាយលើក​មុន boot.crypto លែង​ត្រូវ​បាន​បើក​ដោយលំនាំដើម​ទៀត​ហើយ ។ YaST បើក​វា ប្រសិន​បើ​អ្នក​បង្កើត​ភាគ​ដែល​បាន​អ៊ិនគ្រីប​ជា​មួយ YaST ។ អ្នកក៏​អាច​បើក​វា​ដោយ​ដៃ​ដោយ​ប្រើ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម ៖

chkconfig boot.crypto នៅ​លើ

វា​នៅ​តែ​អាច​ប្រើ cryptoloop តាមរយៈ losetup និងmount ។ ព្រោះថា​យើង​បាន​ទម្លាក់បំណះ crude loop-AES ពី​កញ្ចប់ util-linux ប៉ារ៉ាម៉ែត្រ​មួយ​ចំនួន​សម្រាប់ losetup (ដូច​ជា itercountk និង​pseed) លែង​មាន​ទៀត​ហើយ ។ ប្រសិន​បើ​ការ​កំណត់​ទាំង​នេះ​ណា​មួយ​ត្រូវ​បាន​ប្រើនៅ​ក្នុង /etc/fstab ឧបករណ៍​មិនអាច​ត្រូវ​បានម៉ោន​ដោយ​ផ្ទាល់​ទៀត​ទេ ។ ប្ដូរ​ការ​កំណត់​ទាំង​នេះទៅ​ជា /etc/crypttab ដែល boot.crypto មាន​កូដ​ដែលឆបគ្នា​ចាំបាច់ ។

បើក​ការ​គាំទ្រ​កូតា

ឥឡូវ​អ្នក​អាច​កំណត់​រចនាសម្ព័ន្ធ​កូតា​សម្រាប់​គណនី​អ្នក​ប្រើ​ពី​ក្នុង YaST ។ ដើម្បី​បើក​ការ​គាំទ្រ​កូតា​ឲ្យ​សកម្មគូស​ធីក​ប្រអប់ "បើក​ការ​គាំទ្រ​កូតា" នៅ​ក្នុ​ងជម្រើស fstab នៅ​ពេល​ធ្វើ​ភាគ​ថាស​នៅ​ក្នុង​ដំណាក់កាល​ទី​មួយ​នៃ​ការ​ដំឡើង ។ ដូច្នេះ សូម​ប្រាកដថាស្គ្រីប /etc/init.d/boot.quota ត្រូវ​បាន​ប្រតិបត្តិ​នៅ​ពេល​ចាប់ផ្ដើម ។ បន្ទាប់​មក​នៅ​ក្នុង​ដំណាក់​កាល​ទី ២ ជម្រើស​កម្រិត​ខ្ពស់​សម្រាប់​គណនី​អ្នក​ប្រើ​ផ្ដល់​នូវ​ម៉ូឌុល​កូតា​ដែល​​បន្ទាត់​កូតា​អាច​ត្រូវ​បាន​កំណត់ ។

ប្រសិន​បើ​អ្នក​បើក​ការគាំទ្រ​កូតា​នៅ​ក្នុង​កម្មវិធី​ចែក​ភាគ​ថាសក្នុង​ប្រព័ន្ធ​ដែលកំពុង​រត់​បន្ទាប់ពី​ដំឡើង ចាប់ផ្ដើម​ប្រព័ន្ធ​ឡើង​វិញ ឬ​ម៉ោន​ភាគ​ថាស​ដោយ​ដៃ​ឡើង​វិញ​ ហើយ​ប្រតិបត្តិ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​ជា root ៖

ចាប់ផ្ដើម /etc/init.d/boot.quota ឡើង​វិញ

Zeroconf

សេវា Zeroconf —ស្គាល់ថាជា Bonjour, Multicast DNS, mDNS, ឬ DNS-SD—ឥឡូវ​ត្រូវ​បាន​ផ្ដល់​ដោយជង់ Avahi ជំនួស​ឲ្យ mDNSResponder ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ mDNSResponder និងបណ្ណាល័យ​ភាព​ឆបគ្នា​របស់ howl នៅ​តែ​អាច​ប្រើ​បាន ។

ដើម្បី​បើក mDNS សម្រាប់​ចំណុច​ប្រទាក់​បណ្ដាញ​ទាំង​អស់ ប្រើ"Zeroconf/Bonjour Multicast DNS" ក្បួន​របស់ SuSEfirewall ។

បន្ទះ​សៀគ្វី​ក្រាហ្វិក​ Intel ចាស់ៗ

បន្ទះ​សៀគ្វី​ក្រាហ្វិក​ Intel ចាស់ៗ​ត្រូវ​បាន​គាំទ្រ​ដោយ​កម្មវិធី​បញ្ជា​ពីរគឺ ("i810" និង "intel") ។ កម្មវិធី​បញ្ជា intel តាមលំនាំដើម​នៅ​ក្នុង​អូផឹន​ស៊ូស៊ី ១០.៣ ដោយ​សារ​តែ​ការ​ទាមទារ​ខ្ពស់​សម្រាប់​លក្ខណៈពិសេស​ដូចជា​ការ​កំណត់​របៀប​ដើម (គ្មាន​ផ្អែក​លើ VESA BIOS ទៀត​ទេ) និង​ការ​គាំទ្រ RANDR 1.2 ។

នៅ​ពេល​ធ្វើ​ឲ្យ​ទាន់​សម័យ​ទៅ​អូផឹន​ស៊ូស៊ី ១០.៣ កម្មវិធី​បញ្ជា i810 មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ជា​មួយ​កម្មវិធី​បញ្ជា intel ទេ ។ ប្រើ "sax2 -r" ដើម្បី​ប្ដូរ​ទៅជា​កម្មវិធី​បញ្ជា intel ។

កម្មវិធី​បញ្ជា intel គឺ​នៅតែ​មិន​ស្ថិតស្ថេរ​ដូច i810 ប្រើ"sax2 -r -m 0=i810" ដើម្បី​ប្ដូរ​ទៅជា i810 វិញ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដែល​មិនបានកើត​ឡើង​ពីមុន​ជា​មួយ​នឹង​កម្មវិធី​បញ្ជា i810  ។ ក្នុង​ករណី​ទាំង​នេះ ត្រូវ​បើក​របាយការណ៍​កំហុស​សម្រាប់​កម្មវិធី​បញ្ជា intel ។

Intel Wireless Link WiFi Drivers

Two drivers are available now: the traditional ipw3945 driver is installed by default and the new iwlwifi driver is an alternative offer. Note the following caveats:

You can change the the default using YaST. Click "Software" -> "Software Management" and remove the ipw3945d package. Then the alternative iwlwifi driver gets automatically selected for installation.

ឧបករណ៍​ដើម្បី​សរសេរ​មេឌៀ​ថាស​អ៊ុបទិក (ស៊ីឌី​រ៉ូម និង​ឌីវីឌី)

កញ្ចប់ cdrecord ត្រូវ​បាន​យក​ចេញ​ពី​ការ​ចែកចាយ ។ កញ្ចប់ wodim, genisoimage និង icedax ថ្មី​ដែល​បាន​មក​ពី​គម្រោង cdrkit អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ថត​ស៊ីឌី​ទិន្នន័យ ឬ​អូឌីយ៉ូ នៅ​លើ​កម្មវិធី​ថត​ស៊ីឌី ដែល​អនុលោម​តាម​ស្តង់ដារ​សៀវភៅ​ពណ៌​ទឹកក្រូច ។ ប្រព័ន្ធ​គោលពីរ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ដូច​ខាង​ក្រោម ៖

cdrecord -> wodim
readcd   -> readom
mkisofs  -> genisoimage
cdda2wav -> icedax
   

ប្រសិន​បើ​កម្មវិធី​របស់​អ្នក​អាស្រ័យ​លើ​ឈ្មោះ​ចាស់ ដំឡើង​កញ្ចប់ cdrkit-cdrtools-compat ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​ជា​​ការ​ល្អ​ដើម្បី​ឲ្យ​គាំទ្រ​ភាព​ដើម​សម្រាប់ wodim នៅ​ក្នុង​កម្មវិធី​ផ្នែក​ខាង​មុខ ពីព្រោះ​វា​ផ្ដល់​នូវ​ភាព​ចម្រើន​មួយ​ចំនួន ៖

ប្រសិន​បើ​អ្នក​ថែទាំ​កម្មវិធី​ផ្នែក​ខាង​មុខ ឬ​ស្គ្រីប​បែប​នេះ ពិចារណា​ការ​បន្ថែម​ការ​គាំទ្រ wodim ដើម ។

ប្រើ growisofs សម្រាប់​សរសេរ​ឌីវីឌី ។ កម្មវិធី​ផ្នែក​ខាង​មុខ​ដែល​មាន​លក្ខណៈ​ក្រាហ្វិក​ដោះស្រាយ​​បញ្ហា​នេះ ។